គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 8:9-14 Khmer Standard Version (KHSV)

9. សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេតែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។

10. ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យប្រជា‌ជាតិ​នានា​ក្ដីក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនាក្រោម​អំណាច​ព្រះចៅ​អធិរាជ។

11. អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗដើម្បី​ឲ្យ​រួច​ពី​បាបតែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែងដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!

12. ទោះ​បី​យើង​បាន​ចែង​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​គេច្រើន​យ៉ាង​ណា​ក្ដីក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។

13. ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើងព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេយើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

14. អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មកហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។រីឯ​យូដា​វិញ គេ​សង់​ទីក្រុងដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើនតែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។

សូមអានជំពូកពេញលេញ ហូសេ 8