គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 7:7-16 Khmer Standard Version (KHSV)

7. ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើងពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិតជា​បន្ត​បន្ទាប់​គ្នាតែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។

8. អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃអេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ

9. ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេគេ​នៅ​តែ​មិន​ដឹង​ខ្លួនគេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយនៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។

10. អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯងតែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេគឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដីក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។

11. អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើគ្មាន​ប្រាជ្ញា​ទាល់​តែ​សោះពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។

12. ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះយើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេយើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាបយើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថាពួក​គេ​ជួប‌ជុំ​គ្នា។

13. ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើងពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បានបើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហកដាក់​យើង​ដូច្នេះ?

14. ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេងពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួនដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មីពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។

15. យើង​បាន​បណ្ដុះ​បណ្ដាលនិង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះគិត​គម្រោង​អាក្រក់ប្រឆាំង​នឹង​យើង។

16. ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីបសើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។

សូមអានជំពូកពេញលេញ ហូសេ 7