គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 6:1-11 Khmer Standard Version (KHSV)

1. អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក!ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួសព្រះ‌អង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើងព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។

2. ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិតមក​ពួក​យើង​វិញ។នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ។

3. យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់ឲ្យ​បាន​ច្បាស់ព្រះ‌អង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើងគឺ​ពិត​ដូច​ថ្ងៃ​រះ។ព្រះ‌អង្គ​នឹង​យាង​មក​ប្រោស​ពួក​យើងដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដីតាម​រដូវ​កាល”។

4. «អេប្រាអ៊ីម​អើយ!តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន?យូដា​អើយ!តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បានបើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើងប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹមនិង​ទឹក​សន្សើម​នៅ​ពេល​ព្រឹកដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!

5. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការីឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។យើង​ប្រហារ​អ្នក​រាល់​គ្នាដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក​បន្ទោរ

6. ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះគឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេយើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើងជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។

7. ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើសម្ពន្ធ‌មេត្រី* ដូច​អដាំគឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។

8. កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។

9. ក្រុម​បូជា‌ចារ្យ*​ប្រហារ​ជីវិត​មនុស្សនៅ​តាម​ផ្លូវ​ទៅ​ស៊ីគែមដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត!

10. ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែលយើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើមគឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីមបាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។

11. យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរយើង​ប្រុង​ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ត្ររបស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

សូមអានជំពូកពេញលេញ ហូសេ 6