គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 2:17-23 Khmer Standard Version (KHSV)

17. យើង​នឹង​ឲ្យ​នាង​លែង​បញ្ចេញឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀតគឺ​គេ​លែង​រំឭក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។

18. នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រីជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើងយើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវមិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេគឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។

19. យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាជា​ដរាប​ត​រៀង​ទៅយើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​សុចរិត និង​យុត្តិធម៌ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។

20. យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះ‌អម្ចាស់។

21. នៅ​ថ្ងៃ​នោះ យើង​នឹង​ឆ្លើយ​តបពាក្យ​អង្វរ​របស់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។យើង​នឹង​ធ្វើ​ឲ្យ​មេឃ​បង្អុរ​ភ្លៀងយើង​នឹង​ធ្វើ​ឲ្យ​ដី​បង្កើត​ផលតាម​សេចក្ដី​ត្រូវ​ការ។

22. ផែនដី​នឹង​ធ្វើ​ឲ្យ​មាន​ស្រូវព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេងតាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យេសរាល។

23. យើង​នឹង​ព្រោះ​ពូជ​ទុក​សម្រាប់​យើង​នៅ​ក្នុង​ស្រុក។យើង​នឹង​ស្រឡាញ់​ឡូរូ‌ហាម៉ាយើង​នឹង​ហៅ​ឡូអាំ‌មី​ថា“ប្រជា‌រាស្ដ្រ​របស់​យើង”ហើយ​គេ​នឹង​ពោល​មក​យើង​ថា“ព្រះ​នៃ​ទូលបង្គំ!”។

សូមអានជំពូកពេញលេញ ហូសេ 2