គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 10:2-11 Khmer Standard Version (KHSV)

2. ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះពួក​គេ​ត្រូវ​តែ​ទទួល​ទោសគឺ​ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។

3. ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:«យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បានគោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។(ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេចតើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។

4. ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការនិយាយ​ស្បថ​បំពានហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹងពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុលដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។

5. អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុតព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរពនៅ​បេត-‌អាវេនប្រជា‌ជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជារូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញពី​ចំណោម​ពួក​គេ។

6. គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរីថ្វាយ​ព្រះចៅ​អធិរាជ។អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន។

7. អ្នក​ក្រុង​សាម៉ារី និង​ស្ដេច​របស់​គេ​ប្រៀប​បី​ដូចកម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក។

8. ចំណែក​ឯ​ទី‌សក្ការៈ​ទាំង‌ឡាយ​នៅ​អាវេនជា​កន្លែង​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែលប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា:ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង!ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា:ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។

9. ចាប់​តាំង​ពី​គ្រា​នៅ​គីបៀរ អ៊ីស្រា‌អែល​ចេះ​តែប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបៀរសម្រាប់​ដាក់​ទោស​ជន​ពាល!

10. យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើងជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុសទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

11. អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញីដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះយើង​ទឹម​អេប្រាអ៊ីមយូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។

សូមអានជំពូកពេញលេញ ហូសេ 10