គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 10:11-15 Khmer Standard Version (KHSV)

11. អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញីដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះយើង​ទឹម​អេប្រាអ៊ីមយូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។

12. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិតអ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌!ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី!ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ហើយគឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះ‌អង្គ​យាង​មកចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។

13. អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិតហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចំបាំងនិង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។

14. ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮក្នុង​កង‌ទ័ព​របស់​អ្នកទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នកនឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ានបាន​បំផ្លាញ​ក្រុង​បេត-‌អើបេលនៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាមគេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

15. នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវវិនាស​សូន្យ។

សូមអានជំពូកពេញលេញ ហូសេ 10