គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបា‌គូក 3:4-15 Khmer Standard Version (KHSV)

4. ព្រះ‌អង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។

5. ព្រះ‌អង្គ​ចាត់​ជំងឺ​អាសន្ន‌រោគឲ្យ​ទៅ​ពី​មុខ​ព្រះ‌អង្គ។ព្រះ‌អង្គ​យាង​ទៅ​ទី​ណាជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។

6. ពេល​ព្រះ‌អង្គ​ឈប់ ផែនដី​កក្រើក។ពេល​ព្រះ‌អង្គ​ទត​មើលប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចប្រេះ​ចេញ​ពី​គ្នាភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មកជា​ផ្លូវ​ដែល​ព្រះ‌អង្គ​ធ្លាប់​យាង​កាត់ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។

7. ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។

8. តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លាទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?ព្រះ‌អង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះនិង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។

9. ព្រះ‌អង្គ​យឹត​ធ្នូ​របស់​ព្រះ‌អង្គព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ជា​ព្រួញ​របស់​ព្រះ‌អង្គ។ - សម្រាកព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នានិង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

10. ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរមហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេងធ្វើ​ឲ្យ​មាន​រលក​ធំៗ។

11. ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាចនៃ​លំពែង​របស់​ព្រះ‌អង្គព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។

12. ព្រះ‌អង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។

13. ព្រះ‌អង្គ​យាង​ចេញ​មកដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនិង​សង្គ្រោះ​ស្ដេច​ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក។ព្រះ‌អង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ព្រះ‌អង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យទាំង​អស់​គ្នា។ - សម្រាក

14. ព្រះ‌អង្គ​ប្រើ​ព្រួញ​របស់​ពួក​គេទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេនៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះមក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។

15. ព្រះ‌អង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះ‌អង្គនៅ​ក្នុង​ទឹក​សមុទ្រដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ ហាបា‌គូក 3