គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបា‌គូក 3:14-19 Khmer Standard Version (KHSV)

14. ព្រះ‌អង្គ​ប្រើ​ព្រួញ​របស់​ពួក​គេទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេនៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះមក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។

15. ព្រះ‌អង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះ‌អង្គនៅ​ក្នុង​ទឹក​សមុទ្រដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។

16. ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើកទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្នគឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពានលើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។

17. ដើម​ឧទុម្ពរ​លែង​ផ្កាទំពាំង‌បាយជូរ​លែង​មាន​ផ្លែដើម​អូលីវ​លែង​ផ្ដល់​ប្រេងស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារលែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។

18. រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយហើយ​មាន​អំណរ​ដ៏​លើស‌លប់ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។

19. ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូសព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ។

សូមអានជំពូកពេញលេញ ហាបា‌គូក 3