គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបា‌គូក 3:1-12 Khmer Standard Version (KHSV)

1. ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:

2. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដីដែល​គេ​ថ្លែង​អំពី​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែងស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត!ប៉ុន្តែ ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធសូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តារបស់​ព្រះ‌អង្គ​ផង។

3. ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ានព្រះ​ដ៏‌វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាកភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ចែង​ចាំងពាស​ពេញ​ផ្ទៃ​មេឃហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះ‌អង្គ។

4. ព្រះ‌អង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។

5. ព្រះ‌អង្គ​ចាត់​ជំងឺ​អាសន្ន‌រោគឲ្យ​ទៅ​ពី​មុខ​ព្រះ‌អង្គ។ព្រះ‌អង្គ​យាង​ទៅ​ទី​ណាជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។

6. ពេល​ព្រះ‌អង្គ​ឈប់ ផែនដី​កក្រើក។ពេល​ព្រះ‌អង្គ​ទត​មើលប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ចប្រេះ​ចេញ​ពី​គ្នាភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មកជា​ផ្លូវ​ដែល​ព្រះ‌អង្គ​ធ្លាប់​យាង​កាត់ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។

7. ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។

8. តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លាទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?ព្រះ‌អង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះនិង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។

9. ព្រះ‌អង្គ​យឹត​ធ្នូ​របស់​ព្រះ‌អង្គព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ជា​ព្រួញ​របស់​ព្រះ‌អង្គ។ - សម្រាកព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នានិង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

10. ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរមហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេងធ្វើ​ឲ្យ​មាន​រលក​ធំៗ។

11. ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាចនៃ​លំពែង​របស់​ព្រះ‌អង្គព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។

12. ព្រះ‌អង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។

សូមអានជំពូកពេញលេញ ហាបា‌គូក 3