គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបា‌គូក 1:10-17 Khmer Standard Version (KHSV)

10. ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានាចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយគឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើងហើយ​វាយ​យក​បាន​ទាំង​អស់។

11. ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។

12. បពិត្រ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មកព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏‌វិសុទ្ធយើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំព្រះ‌អង្គ​ពង្រឹង​កម្លាំង​ពួក​គេដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។

13. ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បរិសុទ្ធ​ពេកព្រះ‌អង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេព្រះ‌អង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ព្រងើយពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែលសុចរិត​ជាង​ខ្លួន?

14. ព្រះ‌អង្គ​ចាត់​ទុក​មនុស្ស​លោកដូច​ត្រី​នៅ​ក្នុង​សមុទ្រឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។

15. ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

16. ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេនិង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។

17. តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តាបែប​នេះ?

សូមអានជំពូកពេញលេញ ហាបា‌គូក 1