គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបា‌គូក 1:1-9 Khmer Standard Version (KHSV)

1. នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។

2. ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរព្រះ‌អង្គ​ដល់​កាល​ណា​ទៀតបើ​ព្រះ‌អង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ?ទូលបង្គំ​ស្រែក​ទូល​ព្រះ‌អង្គ​ស្ដី​អំពីអំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្តម្ដេច​ក៏​ព្រះ‌អង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?

3. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំឃើញ​តែ​អំពើ​អាក្រក់ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឃើញ​ការ​សង្កត់‌សង្កិនហើយ​នៅ​ស្ងៀម​ដូច្នេះ?នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់អំពើ​ឃោរ‌ឃៅនិង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។

4. គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរមនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិតចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។

5. «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានាហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ!ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាននៅ​ជំនាន់​អ្នក​រាល់​គ្នា។ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយនោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។

6. មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មកពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត!ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូលដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។

7. ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាចនិង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។

8. សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិនហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ីនៅ​ពេល​ព្រលប់​ទៅ​ទៀត។កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។

9. ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹកដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។

សូមអានជំពូកពេញលេញ ហាបា‌គូក 1