គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាកាយ 1:5-15 Khmer Standard Version (KHSV)

5. ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!

6. អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើនតែ​ច្រូត​បាន​ផល​តិចអ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែតអ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅអ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួលតែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!

8. ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំយក​ឈើ​មក​សង់​ដំណាក់​របស់​យើង។យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះហើយ​យើង​នឹង​បង្ហាញ​សិរី‌រុងរឿង​របស់​យើង»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើនតែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះតែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ហេតុ​អ្វី​បាន​ជា​ដូច្នេះ?គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែងពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

10. ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​ទប់​មិន​ឲ្យមាន​ភ្លៀង​ធ្លាក់ដី​ក៏​មិន​ផ្ដល់​ភោគ‌ផល​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។

11. យើង​នឹង​ធ្វើ​ឲ្យ​កើត​រាំង​ស្ងួតគ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែលើ​ចម្ការ​ទំពាំង‌បាយជូរ លើ​ចម្ការ​អូលីវលើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។ដូច្នេះ កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។

12. ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់។

13. លោក​ហាកាយ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14. ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ហើយ​ព្រះ‌អង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់ ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ

15. នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស។

សូមអានជំពូកពេញលេញ ហាកាយ 1