គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 3:8-13 Khmer Standard Version (KHSV)

8. ហេតុ​នេះ ចូរ​ចាំ​យើង​សិន!ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយយើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើងទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះផែនដី​ទាំង​មូល-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រកនាម​យើង​ជា​ព្រះ‌អម្ចាស់ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។

10. អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កំចាត់‌កំចាយឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពីនឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។

11. នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មានដែល​អ្នក​បាន​ប្រព្រឹត្តគឺ​អំពើ​បាប​ប្រឆាំង​នឹង​យើងដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាងចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។

12. យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួនដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នកប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើងដែល​ជា​ព្រះ‌អម្ចាស់។

13. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហកនិង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្តគ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។

សូមអានជំពូកពេញលេញ សេផា‌នី 3