គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 3:6-20 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានាយើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេយើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំគ្មាន​មនុស្ស​ដើរ!ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយលែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។

7. យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាចនិង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើងដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវវិនាស​អន្តរាយ​ទេ”។ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាបគ្រប់​បែប​យ៉ាង។

8. ហេតុ​នេះ ចូរ​ចាំ​យើង​សិន!ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយយើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើងទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះផែនដី​ទាំង​មូល-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9. ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រកនាម​យើង​ជា​ព្រះ‌អម្ចាស់ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។

10. អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កំចាត់‌កំចាយឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពីនឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។

11. នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មានដែល​អ្នក​បាន​ប្រព្រឹត្តគឺ​អំពើ​បាប​ប្រឆាំង​នឹង​យើងដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាងចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។

12. យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួនដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នកប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើងដែល​ជា​ព្រះ‌អម្ចាស់។

13. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហកនិង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្តគ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។

14. ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ!ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស!ក្រុង​យេរូ‌សាឡឹម​អើយចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!

15. ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នកព្រះ‌អង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នកអ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។

16. នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ!ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!

17. ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នកព្រះ‌អង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។

18. «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗគឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នកហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

19. នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោសជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួចហើយ​ប្រមូល​ចៀម​ដែល​វង្វេង។យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយសនិង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែងក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។

20. នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នាពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញនៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នាយើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មានកេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោមជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ សេផា‌នី 3