គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 3:13-19 Khmer Standard Version (KHSV)

13. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហកនិង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្តគ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។

14. ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ!ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស!ក្រុង​យេរូ‌សាឡឹម​អើយចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!

15. ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នកព្រះ‌អង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នកអ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។

16. នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ!ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!

17. ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នកព្រះ‌អង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។

18. «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗគឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នកហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

19. នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោសជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួចហើយ​ប្រមូល​ចៀម​ដែល​វង្វេង។យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយសនិង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែងក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។

សូមអានជំពូកពេញលេញ សេផា‌នី 3