គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 3:1-7 Khmer Standard Version (KHSV)

1. យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខានព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។

2. ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។

3. មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហដែល​គិត​តែ​ពី​គ្រហឹម។ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចកដែល​រក​ស៊ី​នៅ​ពេល​ល្ងាចហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរនៅ​ពេល​ព្រឹក​ឡើយ។

4. ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាងហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យ‌វិន័យ។

5. ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេព្រះ‌អង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះរៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​យុត្តិធម៌ឲ្យ​ពួក​គេ​ឃើញ​ច្បាស់មិន​ដែល​អាក់‌ខាន​ទេ។ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានាយើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេយើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំគ្មាន​មនុស្ស​ដើរ!ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយលែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។

7. យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាចនិង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើងដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវវិនាស​អន្តរាយ​ទេ”។ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាបគ្រប់​បែប​យ៉ាង។

សូមអានជំពូកពេញលេញ សេផា‌នី 3