គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 2:10-15 Khmer Standard Version (KHSV)

10. ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពីពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀលប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។

11. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាចដ្បិត​ព្រះ‌អង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មានឲ្យ​អស់​ពី​ផែនដីប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយនឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គនៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។

12. «ជន‌ជាតិ​អេត្យូ‌ពី​អើយអ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរយើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នាដោយ​ដាវ​របស់​យើង»។

13. ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារស្រុក​ខាង​ជើងព្រះ‌អង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរីព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេក្លាយ​ទៅ​ជា​ទី​ស្មសានជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។

14. ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំ‌ប្រមាក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។

15. មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថាគ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួនបាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះនាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។

សូមអានជំពូកពេញលេញ សេផា‌នី 2