គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 2:1-4 Khmer Standard Version (KHSV)

1. ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា

2. មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោសមុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើងប៉ើង​តាម​ខ្យល់និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នានៅ​ថ្ងៃ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!

3. អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាបនៅ​ក្នុង​ស្រុក​អើយអ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួននោះ​អ្នក​រាល់​គ្នា​ប្រហែល​បាន​រួច​ជីវិតនៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

4. ក្រុង​កាសា​នឹង​ត្រូវ​ប្រជា‌ជន​បោះ​បង់​ចោលក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានក្រុង​អាស‌ដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជា‌ជន​ចេញទាំង​កណ្ដាល​ថ្ងៃ​ត្រង់ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។

សូមអានជំពូកពេញលេញ សេផា‌នី 2