ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផា‌នី 1 Khmer Standard Version (KHSV)

1. នេះ​ជា​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេសេ‌គា នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។

ព្រះ‌បន្ទូល​ព្រមាន​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែនដី

3. យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វយើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យមនុស្ស​អាក្រក់​ជំពប់​ដួលព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែនដី- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដានិង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមយើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់សម្រាប់​គោរព​ព្រះ​បាលព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ព្រះ​នោះ​ទៀត។

5. យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះដើម្បី​ថ្វាយ‌បង្គំ​ផ្កាយព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើងហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផងស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។

6. យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើងជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើងហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។

ថ្ងៃ​របស់​ព្រះ‌អម្ចាស់

7. ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀប‌ចំ​យញ្ញ‌បូជាព្រះ‌អង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀងឲ្យ​បាន​បរិសុទ្ធ​ហើយ។

8. «នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោសពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេចព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាមសាសន៍​ដទៃ។

9. នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែលលោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀបសាសន៍​ដទៃ។យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ និង​កល‌ល្បិចពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។

10. នៅ​ថ្ងៃ​នោះ​នឹង​មាន​ឮ​សម្រែក​លេច​ចេញ​ពី​ទ្វារ​មច្ឆាសម្រែក​យំ​សោក​លេច​ឮ​ពី​ជាយ​ក្រុង​ម្ខាងហើយ​សំឡេង​មហន្ត‌រាយ​លេច​ឮ​យ៉ាង​ខ្លាំងនៅ​តាម​ភ្នំ។

11. ប្រជា‌ជន​នៅ​ផ្សារ​ក្រោម​អើយចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ!ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។

12. នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះរុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោសនៅ​ក្រុង​យេរូ‌សាឡឹម។អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះ‌អម្ចាស់មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។

13. ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យកផ្ទះ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ពួក​គេ​សង់​ផ្ទះ តែ​មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេពួក​គេ​ដាំ​ទំពាំង‌បាយជូរតែ​ពុំ​អាច​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដែរ»។

14. ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម​របស់​ព្រះ‌អម្ចាស់នៅ​ជិត​បង្កើយ​ហើយថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មកគេ​នឹង​ស្រែក​យំ​យ៉ាង​ជូរ‌ចត់សូម្បី​តែ​ទាហាន​ដ៏​អង់‌អាចក៏​ស្រែក​ហៅ​គេ​ជួយ​ដែរ។

15. ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំងជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាសជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ

16. ជា​ថ្ងៃ​ដែល​ឮ​សំឡេង​ស្នែងនិង​សម្រែក​សឹក​សង្គ្រាម​វាយ​យក​ក្រុងដ៏​មាន​កំពែង​រឹង‌មាំ និង​មាន​ប៉ម​យ៉ាង​ខ្ពស់។

17. ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនាពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដីសាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។

18. នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំងប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​ទេ។ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយដោយ‌សារ​ភ្លើង​នៃ​ព្រះ‌ពិរោធ។ពេល​ព្រះ‌អង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដីជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។