គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 9:1-7 Khmer Standard Version (KHSV)

1. ព្រះ‌ប្រាជ្ញា​ញាណ​បាន​រៀបចំ​សសរ​ប្រាំ‌ពីរ សម្រាប់​សង់​ផ្ទះ។

2. ព្រះ‌ប្រាជ្ញា​ញាណ​បាន​សម្លាប់​សត្វ រៀបចំ​សុរា និង​រៀបចំ​តុ សម្រាប់​ធ្វើ​ពិធី​ជប់‌លៀង។

3. ព្រះ‌ប្រាជ្ញា​ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា:

4. «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា

5. ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។

6. ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។

7. អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 9