គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 8:14-26 Khmer Standard Version (KHSV)

14. ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង

15. ស្ដេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយតែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។

16. អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។

17. អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញអ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។

18. ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿងភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។

19. ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យមាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។

20. ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិតនិង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។

21. ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

22. ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់គឺ​មុន​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ទៅ​ទៀត។

23. ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំតាំង​ពី​អស់‌កល្ប​រៀង​មកគឺ​នៅ​គ្រា​ដំបូង​បង្អស់មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។

24. កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹកហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។

25. ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មកមុន​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

26. ពេល​នោះ ព្រះ‌អង្គ​មិន​ទាន់​បង្កើត​ផែនដីនិង​លំហ​អាកាស​ទេហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 8