គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 7:15-24 Khmer Standard Version (KHSV)

15. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន!។

16. ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។

17. ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។

18. សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​រហូត​ដល់​ព្រឹក​ស្អែក។

19. ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។

20. គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។

21. នាង​និយាយ​បញ្ចុះ‌បញ្ចូល​យ៉ាង​ប៉ិន‌ប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម។

22. អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។

23. អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះ‌ពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះ‌ដូង។

24. ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។

សូមអានជំពូកពេញលេញ សុភាសិត 7