គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 5:18-22 Khmer Standard Version (KHSV)

18. ចូរ​ផ្ដល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀប‌ការ​តាំង​ពី​កំលោះ​ក្រមុំ។

19. ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។

20. កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?

21. អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះ‌អង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។

22. កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។

សូមអានជំពូកពេញលេញ សុភាសិត 5