គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 4:1-7 Khmer Standard Version (KHSV)

1. កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង

2. ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។

3. ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។

4. ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។

5. ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។

6. កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។

7. រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។

សូមអានជំពូកពេញលេញ សុភាសិត 4