គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 29:19-27 Khmer Standard Version (KHSV)

19. គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សម្ដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី ក៏​វា​មិន​ធ្វើ​តាម​ដែរ។

20. ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

21. បើ​អ្នក​ទំរើស​ខ្ញុំ​បម្រើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។

22. មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

23. អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាប‌សា តែងតែ​ទទួល​កិត្តិយស។

24. អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។

25. ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។

26. មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។

27. មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀង‌ត្រង់​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 29