គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 12:6-15 Khmer Standard Version (KHSV)

6. ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។

7. បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។

8. មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀច‌វេរ​តែងតែ​មាន​គេ​មើល‌ងាយ។

9. រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។

10. មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។

11. អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។

12. មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចម្រើន​ឡើង។

13. មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។

14. មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល ដោយ‌សារ​ពាក្យ​សម្ដី​ដូច​គេ​រក​ប្រាក់​បាន ដោយ‌សារ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ដែរ។

15. មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។

សូមអានជំពូកពេញលេញ សុភាសិត 12