គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 1:25-30 Khmer Standard Version (KHSV)

25. ដោយ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ

26. ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។

27. ពេល​ណា​ភ័យ​អាសន្ន​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្ត‌រាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់‌ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា

28. ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។

29. អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះ‌អម្ចាស់

30. អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើល‌ងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​យើង​ថែម​ទៀត​ផង។

សូមអានជំពូកពេញលេញ សុភាសិត 1