គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 7:24-29 Khmer Standard Version (KHSV)

24. អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។

25. ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិត‌ខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណ‌ញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងី‌ល្ងើ​ជា​ការ​លេលា​បំផុត។

26. ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។

27. សាស្ដា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល

28. ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។

29. ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​មក​ឲ្យ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគ‌ស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។

សូមអានជំពូកពេញលេញ សាស្ដា 7