គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 7:2-9 Khmer Standard Version (KHSV)

2. ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀងដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។

3. ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយដ្បិត​ទឹក​មុខ​ក្រៀម‌ក្រំ​អាច​បង្កប់​នូវចិត្ត​អរ​សប្បាយ។

4. មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្តនៅ​ជា​មួយ​អ្នក​មាន​ទុក្ខរីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណាដែល​មាន​ការ​សប្បាយ។

5. ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញាប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់មនុស្ស​ល្ងី‌ល្ងើ។

6. សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជាស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។

7. ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាចសង្កត់‌សង្កិន​អ្នក​ដទៃអ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលាហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យមនុស្ស​ពុក​រលួយ​ដែរ។

8. បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើមចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។

9. កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះដែល​រហ័ស​មួម៉ៅ។

សូមអានជំពូកពេញលេញ សាស្ដា 7