គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 6:8-12 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

10. «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

11. ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ បំពាក់​ឲ្យ​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​យូសា‌ដាក។

12. ចូរ​ប្រាប់​គាត់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:“បុរស​ម្នាក់​ឈ្មោះ​ពន្លក លោក​នៅ​ទី​ណាអ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។លោក​នឹង​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ សាការី 6