គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 6:3-10 Khmer Standard Version (KHSV)

3. រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។

4. ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​រទេះ​សេះ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ?»។

5. ទេវតា​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​គង់​នៅ»។

6. សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។

7. សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ ព្រះ‌អម្ចាស់​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។

8. ព្រះ‌អង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

10. «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផា‌នា ទទួល​យក​តង្វាយ​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ី‌ឡូន។

សូមអានជំពូកពេញលេញ សាការី 6