គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 14:8-16 Khmer Standard Version (KHSV)

8. នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិតហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមមួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើតមួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិចរដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។

9. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យលើ​ផែនដី​ទាំង​មូល។នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។

10. ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូនដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹមនឹង​ទៅ​ជា​វាល​ទំនាប។គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញនៅ​លើ​កន្លែង​ដដែលគឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីនរហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុននិង​រហូត​ដល់​ទ្វារ​មុមហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាលរហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូររបស់​ហ្លួង។

11. ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរយេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

12. ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មានដែល​បាន​លើក​ទ័ព​មក​វាយ​លុកក្រុង​យេរូ‌សាឡឹមដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយនៅ​ពេល​ពួក​គេ​ឈរគ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែកអណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

13. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើតវឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។

14. អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹមពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញគឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។

15. គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។

16. ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹមអស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មកជា​រៀង​រាល់​ឆ្នាំដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

សូមអានជំពូកពេញលេញ សាការី 14