គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 14:6-21 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃលែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។

7. ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតាមាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេសូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ

8. នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិតហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹមមួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើតមួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិចរដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។

9. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យលើ​ផែនដី​ទាំង​មូល។នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។

10. ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូនដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹមនឹង​ទៅ​ជា​វាល​ទំនាប។គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញនៅ​លើ​កន្លែង​ដដែលគឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីនរហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុននិង​រហូត​ដល់​ទ្វារ​មុមហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាលរហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូររបស់​ហ្លួង។

11. ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរយេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

12. ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មានដែល​បាន​លើក​ទ័ព​មក​វាយ​លុកក្រុង​យេរូ‌សាឡឹមដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយនៅ​ពេល​ពួក​គេ​ឈរគ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែកអណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។

13. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើតវឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។

14. អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹមពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញគឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។

15. គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះលា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់នៅ​ក្នុង​ជំរំ​របស់​ពួក​គេគ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។

16. ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹមអស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មកជា​រៀង​រាល់​ឆ្នាំដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

17. ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដីមិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹមដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេនោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។

18. ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីបមិន​ឡើង​មក​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មានចំពោះ​ពួក​គេដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។

19. ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីបនិង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មកប្រារព្ធ​ពិធី​បុណ្យ​បារាំ។

20. នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើកណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា“ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ក៏​គេ​ចាត់​ទុក​ជា​សក្ការៈដូច​ចាន​សម្រាប់​ប្រោះ​ឈាមដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។

21. ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមនិង​នៅ​ក្នុង​ស្រុក​យូដាត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជានឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។

សូមអានជំពូកពេញលេញ សាការី 14