គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 13:5-9 Khmer Standard Version (KHSV)

5. ម្នាក់ៗ​បែរ​ជា​ពោល​ថា “ខ្ញុំ​មិន​មែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ស្រែ​ចម្ការ ខ្ញុំ​ភ្ជួរ​រាស់​ដី​តាំង​ពី​ក្មេង​មក”។

6. ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។

7. «ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។

8. ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

9. យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។

សូមអានជំពូកពេញលេញ សាការី 13