គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 13:1-4 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជម្រះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្រះ‌ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។

2. «នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ព្យាការី​ក្លែង‌ក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​ឲ្យ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

3. ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។

4. នៅ​ថ្ងៃ​នោះ ព្យាការី​ម្នាក់ៗ​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​និមិត្ត‌ហេតុ​ដែល​ខ្លួន​បាន​ឃើញ ហើយ​គេ​នឹង​លែង​ពាក់​អាវ​រោម​សត្វ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ សាការី 13