គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 11:7-12 Khmer Standard Version (KHSV)

7. ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។

8. ខ្ញុំ​កំចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។

9. ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​ឲ្យ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​ឲ្យ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេស‌សល់​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ!

10. ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។

11. សម្ពន្ធ‌មេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ​មែន។

12. ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។

សូមអានជំពូកពេញលេញ សាការី 11