គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 10:4-11 Khmer Standard Version (KHSV)

4. មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញពី​កុល‌សម្ព័ន្ធ​យូដាពួក​គេ​រឹង‌មាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់រឹង‌ប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចំបាំង។

5. ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាចដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំងដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវនឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

6. «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដាយើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែបយើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជនដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេយើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។

7. អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាចពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ពេល​ឃើញ​ដូច្នេះកូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរព្រោះ​តែ​ព្រះ‌អម្ចាស់។

8. យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើងឲ្យ​មក​ជួប‌ជុំ​គ្នាដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។

9. យើង​នឹង​កំចាត់‌កំចាយ​ពួក​គេទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើងពួក​គេ​នឹង​បង្កើត​កូន​ចៅហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។

10. យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីបយើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរីយើង​នឹង​នាំ​ពួក​គេ​ទៅ​នៅស្រុក​កាឡាដ និង​ស្រុក​លីបង់រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។

11. ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យយើង​នឹង​វាយ​រលក​សមុទ្រហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួតហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។

សូមអានជំពូកពេញលេញ សាការី 10