គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 9:18-25 Khmer Standard Version (KHSV)

18. កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។

19. កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាស‌ពេញ​លើ​ផែនដី​ឡើង​វិញ។

20. លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចម្ការ​ទំពាំង‌បាយជូរ មុន​គេ​បង្អស់។

21. លោក​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ ហើយ​ស្រវឹង របូត​ខោ‌អាវ​នៅ​ក្នុង​ជំរំ​របស់​លោក។

22. លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

23. ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។

24. ពេល​លោក​ណូអេ​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កូន​ពៅ​របស់​លោក​ធ្វើ

25. លោក​ក៏​ពោល​ថា៖«កាណាន​ត្រូវ​បណ្ដាសា​ហើយ!សូម​ឲ្យ​បង‌ប្អូន​របស់​វា​ប្រើ​វាទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 9