គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 9:14-22 Khmer Standard Version (KHSV)

14. ពេល​ណា​យើង​ប្រមូល​ពពក​ឲ្យ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។

15. ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។

16. ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត‌ស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។

17. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។

18. កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។

19. កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាស‌ពេញ​លើ​ផែនដី​ឡើង​វិញ។

20. លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចម្ការ​ទំពាំង‌បាយជូរ មុន​គេ​បង្អស់។

21. លោក​បាន​ពិសា​ស្រា​ទំពាំង‌បាយជូរ ហើយ​ស្រវឹង របូត​ខោ‌អាវ​នៅ​ក្នុង​ជំរំ​របស់​លោក។

22. លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 9