គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 7:10-14 Khmer Standard Version (KHSV)

10. ប្រាំ‌ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។

11. ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជម្រៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។

12. ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់។

13. នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។

14. សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា‌បក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 7