គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 5:13-30 Khmer Standard Version (KHSV)

13. ក្រោយ​ពី​បង្កើត​ម៉ាលេ‌លាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

15. ពេល​លោក​ម៉ាលេ‌លាល​មាន​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារ៉េឌ។

16. ក្រោយ​ពី​បង្កើត​យ៉ារ៉េឌ​មក លោក​ម៉ាលេ‌លាល​រស់​បាន​ប្រាំ‌បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

17. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

18. ពេល​លោក​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុក‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។

19. ក្រោយ​ពី​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

21. ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។

22. ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

23. លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។

24. លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

25. ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ប្រាំ‌ពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។

26. ក្រោយ​ពី​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំ‌ពីរ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

27. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

28. ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់

29. ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។

30. ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 5