1. នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់លោកអដាំ:នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់
2. ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ទ្រង់ហៅគេថា «មនុស្ស»។
3. ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។
4. ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
5. លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។
6. ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។
7. ក្រោយពីបង្កើតអេណុសមក លោកសេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
8. លោករស់បានទាំងអស់ប្រាំបួនរយដប់ពីរឆ្នាំ។
9. ពេលលោកអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកៃណាន។