ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 5 Khmer Standard Version (KHSV)

បញ្ជី​រាយ​នាម​បុព្វបុរស​ពី​លោក​អដាំ​ដល់​លោក​ណូអេ

1. នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ:នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌ជាម្ចាស់

2. ព្រះ‌អង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។

3. ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយ‌សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។

4. ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

5. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

6. ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។

7. ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

8. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់‌ពីរ​ឆ្នាំ។

9. ពេល​លោក​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។

10. ក្រោយ​ពី​បង្កើត​កៃណាន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

11. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

12. ពេល​លោក​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។

13. ក្រោយ​ពី​បង្កើត​ម៉ាលេ‌លាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

15. ពេល​លោក​ម៉ាលេ‌លាល​មាន​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារ៉េឌ។

16. ក្រោយ​ពី​បង្កើត​យ៉ារ៉េឌ​មក លោក​ម៉ាលេ‌លាល​រស់​បាន​ប្រាំ‌បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

17. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

18. ពេល​លោក​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុក‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។

19. ក្រោយ​ពី​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

21. ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។

22. ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

23. លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។

24. លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

25. ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ប្រាំ‌ពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។

26. ក្រោយ​ពី​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំ‌ពីរ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

27. លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

28. ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់

29. ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។

30. ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

31. លោក​រស់​បាន​ទាំង​អស់​ប្រាំ‌ពីរ​រយ​ចិត‌សិប​ប្រាំ‌ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

32. ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។