គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 49:6-22 Khmer Standard Version (KHSV)

6. ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប‌ឃិត​របស់​គេ​ទេ។ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្សហើយ​ពេល​ចង់​សប្បាយគេ​កាត់​ជើង​គោ​លេង។

7. ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ហើយ​ពេល​គេ​ក្ដៅ​ក្រហាយគេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ!ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុបពុក​នឹង​កំចាត់‌កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។

8. យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើងកូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូនបង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយ‌បង្គំ​កូន។

9. យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វសិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ីពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដីវា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញីគ្មាន​នរណា​ហ៊ាន​ដាស់​ទេ។

10. ព្រះ‌ខ័ន‌រាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា‌និច្ចរហូត​ទាល់​តែ​ព្រះ​មហា‌ក្សត្រដែល​ជា​ម្ចាស់​នៃ​ព្រះ‌ខ័ន‌រាជ្យ​នេះ​យាង​មក​ដល់ហើយ​ប្រជា‌រាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​ចង​លា​របស់​ព្រះ‌អង្គ​ជាប់​នឹងដើម​ទំពាំង‌បាយជូរហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ព្រះ‌អង្គ​លាង​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គក្នុង​ស្រា​ទំពាំង‌បាយជូរហើយ​លាង​ព្រះ‌ភូសា​របស់​ព្រះ‌អង្គក្នុង​ទឹក​ទំពាំង‌បាយជូរ។

12. ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ក្រហមជាង​ស្រា​ទំពាំង‌បាយជូរហើយ​ព្រះ‌ទន្ត​របស់​ព្រះ‌អង្គស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។

13. សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែព្រំ‌ប្រទល់​របស់​សាប់‌យូឡូនលាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។

14. អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។

15. អ៊ីសា‌ខារ​យល់​ឃើញ​ថាកន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផងដូច្នេះ អ៊ីសា‌ខារ​ក៏​អោន​ខ្លួន​ឲ្យ​គេ​ដាក់​កែបផ្ទុក​របស់​របរ​ពី​លើនិង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។

16. ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួនក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល

17. ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះបណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។

18. ឱ​ព្រះ‌អម្ចាស់អើយទូលបង្គំ​សង្ឃឹម​ថា​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ទូលបង្គំ!

19. កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុកតែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។

20. អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេសកូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។

21. ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញីដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

22. យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លកលូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹកមែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 49