គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 49:18-28 Khmer Standard Version (KHSV)

18. ឱ​ព្រះ‌អម្ចាស់អើយទូលបង្គំ​សង្ឃឹម​ថា​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ទូលបង្គំ!

19. កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុកតែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។

20. អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេសកូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។

21. ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញីដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

22. យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លកលូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹកមែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។

23. ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែបគេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប

24. ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាងយ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជា‌និច្ច។សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុបដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជំនះ​បានសូម​ព្រះ‌អង្គ​ដែល​ជា​គង្វាលនិង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

25. សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូនសូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតប្រទាន​ពរ​កូនគឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។

26. សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះបាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុកនិង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច​ទៅ​ទៀត។សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែបគឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះ‌អង្គបាន​ញែក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​ខ្លួនដើម្បី​ឲ្យ​បម្រើ​ព្រះ‌អង្គ។

27. បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹកនិង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។

28. លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 49