គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 48:5-12 Khmer Standard Version (KHSV)

5. ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រាអ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។

6. ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរ‌មត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណា‌សេ។

7. ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម»។

8. លោក​អ៊ីស្រា‌អែល​សម្លឹង​មើល​កូន​ប្រុស​របស់​លោក​យ៉ូសែប ហើយ​សួរ​ថា៖ «អ្នក​ទាំង​ពីរ​ជា​នរណា?»។

9. លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

10. ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ចុះ​អន់‌ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រា‌អែល​ក៏​ឱប​ថើប​ចៅ។

11. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា​នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ពុក​ឃើញ​ពូជ‌ពង្ស​របស់​កូន​ថែម​ទៀត!»។

12. លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 48