គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 48:18-22 Khmer Standard Version (KHSV)

18. លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯ‌ណេះ​វិញ»។

19. ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រាអ៊ីម​នឹង​ទៅ​បាន​ជា​ប្រជា‌ជាតិ​ដ៏​ធំ»។

20. នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រា‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដូច​អេប្រាអ៊ីម និង​ម៉ាណា‌សេ!»។ លោក​អ៊ីស្រា‌អែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណា‌សេ។

21. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ព្រះ‌អង្គ​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូនតា​កូន​វិញ​ដែរ។

22. ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង‌ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 48