គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 48:1-4 Khmer Standard Version (KHSV)

1. ក្រោយ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា ឪពុក​របស់​លោក​មាន​ជំងឺ។ លោក​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម​ទៅ​ជា​មួយ​ផង។

2. គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រា‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។

3. លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ដែល​យាង​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន បាន​ប្រទាន​ពរ​ពុក។

4. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ទុក​ជា​កម្មសិទ្ធិ​រហូត​ត​ទៅ”។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 48