គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 47:28-31 Khmer Standard Version (KHSV)

28. លោក​យ៉ាកុប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំ‌ពីរ​ឆ្នាំ។ លោក​រស់​បាន​ទាំង​អស់​មួយ​រយ​សែ‌សិប​ប្រាំ‌ពីរ​ឆ្នាំ។

29. ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

30. ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​ដូនតា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូនតា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។

31. លោក​យ៉ាកុប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក្រាប​នៅ​ក្បាល​ដំណេក​របស់​លោក។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 47