គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 46:8-19 Khmer Standard Version (KHSV)

8. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រា‌អែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។

9. កូន​ប្រុស​របស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។

10. កូន​ប្រុស​របស់​លោក​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។

11. កូន​ប្រុស​របស់​លោក​លេវី​មាន គើរ‌សុន កេហាត់ និង​ម៉្រារី។

12. កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។

13. កូន​ប្រុស​របស់​លោក​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា‌យ៉ូប និង​ស៊ីម‌រ៉ូន។

14. កូន​ប្រុស​របស់​លោក​សាប់យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។

15. លោក​ទាំង​នោះ​ជា​កូន ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។

16. កូន​ប្រុស​របស់​លោក​កាដ​មាន សេ‌ផុន ហាក់‌គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។

17. កូន​របស់​លោក​អេ‌ស៊ើរ​មាន យីម‌ណា យីស‌វ៉ា យីសវី និង​បេរា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។

18. លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

19. កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេន‌យ៉ាមីន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 46